អ៊ីរ៉ង់ ព្រមានសងសឹកធ្ងន់ធ្ងរចំពោះការសម្លាប់ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់

អន្តរជាតិះ- ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសន្យាថានឹងសងសឹកយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងការវាយប្រហារសម្លាប់លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Pezeshkian បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងសងសឹកយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអ្នកណាដែលនៅពីក្រោយការសម្លាប់នេះ។

– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ក៏បានព្រមាន ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយសមភាគីអាស៊ែបៃហ្សង់ថា ប្រទេសណាមួយដែលអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលសម្រាប់ការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់អ៊ីរ៉ង់សងសឹក។

– លោក ក៏បានលើកឡើងពីច្បាប់អន្តរជាតិ និងបានសង្កត់ធ្ងន់ថា វិធានការការពាររបស់អ៊ីរ៉ង់គឺផ្តោតតែលើអ្នកឈ្លានពានប៉ុណ្ណោះ។

– គួរបញ្ជាក់ថា លោក Larijani ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ខណៈការស្លាប់នេះ ត្រូវបានគេជឿថានឹងបង្កផលប៉ះពាល់មួយផ្នែកដល់ការដឹកនាំរបស់អ៊ីរ៉ង់៕

 

 

You might like