អន្តរជាតិះ- ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងមូស្គូ លោក Kazem Jalali បានបដិសេធរបាយការណ៍ដែលថាមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ីដើម្បីលាក់ខ្លួន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកការទូតរូបនេះ បានបង្ហោះលើ X ថា ទម្លាប់នៃការកុហកមិនតែងតែមានក្នុងគំនិតរបស់អ្នកកុហក។ សព្វថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចពោរពេញដោយរឿងអាស្រូវ។ រហូតដល់ថ្ងៃដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឈ្លានពានអ៊ីរ៉ង់ព័ត៌មាននៃការរត់គេចខ្លួនរបស់លោក Khamenei គេចខ្លួនទៅកាន់ប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ី នៅតែមានការចុះផ្សាយ។ ឥឡូវនេះ របាយការណ៍ដែលថាមេដឹកនាំកំពូលគេចខ្លួនទៅប្រទេសរុស្ស៊ី គឺជាទម្រង់ថ្មីនៃសង្គ្រាមផ្លូវចិត្ត។
– លោក បានបន្ថែមថា មេដឹកនាំអ៊ីរ៉ង់មិនចាំបាច់រត់គេចខ្លួន ឬលាក់ខ្លួននៅក្នុងលេណដ្ឋានទេ។ មេដឹកនាំតែងតែនៅជាមួយប្រជាជន។ ការស្លាប់របស់លោក Khamenei គឺបានលុបបំបាត់ចោលផលប៉ះពាល់នៃសង្គ្រាមផ្លូវចិត្ត និងទំហំនៃការកុហកទាំងនោះ។
– ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានធ្វើដំណើរទៅទីក្រុងមូស្គូនោះទេ៕
