តើព្រះខ័នរាជ និងភ្នំពេញក្រោន អាចដឹកដៃគ្នាឡើងវគ្គ៤ក្រុមពានសម្ដេចតេជោ ល្ងាចនេះបានដែរឬអត់

កីឡាះ- ការប្រកួត វគ្គ ១/៤ ផ្តាច់ព្រ័ត្រ (៨ ក្រុមចុងក្រោយ)ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងឈានមកបញ្ចប់នៅថ្ងៃទី១៨ ខែមីនានេះ ដោយព្រះខ័នរាជស្វាយរៀង ទទួលក្រុមគិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ជួប ISI​ ដង្កោ​សែនជ័យ នៅវេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា ដើម្បីកាត់ក្ដីថាក្រុមណានឹងឡើងទៅវគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រសម្ដេច​តេជោ ថ្នាក់ជាតិ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កាលពី​ជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ ស្រប​ពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានវាយបក​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ ​ISI​ ដង្កោ​សែនជ័យ ​២-២។​ ដូច្នេះយើងចាំមើល​ល្ងាចនេះ តើថាក្រុមម្ចាស់ផ្ទះទាំងពីរអាចរកបានជ័យជម្នះវិញដែរឬអត់។

– ដោយឡែកកាលពីថ្ងៃទី១១ ខែមីនា ការប្រកួតពានរង្វាន់ខាងលើបានបិទបញ្ចប់សម្រាប់ ២ប្រកួត រួចមកហើយដែលរួមមាន បឹងកេត យកឈ្នះទៅលើកងយោធពលខេមរភូមិន្ទ ដោយលទ្ធផលសរុបទាំងពីរជើង ៤-០ និងវិសាខា ទទួលជ័យជម្នះទៅលើណាហ្គាវើលដ៍ ដោយលទ្ធផលសរុបទាំងពីរជើងផងដែរនោះគឺ ៦-២ ដូច្នេះបឹងកេតនឹងត្រូវរង់ចាំគិរីវង់សុខសែនជ័យ ឬព្រះខ័នរាជស្វាយរៀង និងវិសាខា ត្រូវរង់ចាំអាយអេសអាយ ដង្កោសែនជ័យ ឬភ្នំពេញក្រោន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ៕

 

You might like