ត្រាំ ឱ្យប្រទេសដែលពឹងផ្អែកខ្លាំងលើប្រេងមជ្ឈិមបូព៌ា ជួយអមដំណើរនាវាឆ្លងកាត់ច្រក Hormuz

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកបានទាមទារប្រទេសចំនួន ៧ ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងនៅមជ្ឈិមបូព៌ា ឱ្យចូលរួមសម្ព័ន្ធភាពមួយ ដើម្បីអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់មួយនាំចេញប្រេងប្រហែល ២០ ភាគរយរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ដោយសំដៅទៅលើច្រកសមុទ្រនេះថា ខ្ញុំកំពុងទាមទារឱ្យប្រទេសទាំងនេះចូលមកការពារទឹកដីរបស់ពួកគេ ពីព្រោះវាក៏ជាទឹកដីរបស់ពួកគេផងដែរ។

– ទោះជាយ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់ឈ្មោះប្រទេសដែលសេតវិមាន កំពុងចរចាជាមួយនោះទេ។

– គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ រឹតបន្តឹងដើម្បីសងសឹក ក្រោយរងការវាយប្រហារយ៉ាងចាស់ដៃពីអាមេរិក និងអ៊ីស្រាអែល៕

 

 

You might like