កីឡាះ- ការប្រកួតដណ្តើមពានរង្វាន់អន្តរទ្វីប Finalissima 2026 រវាងជើងឯកអឺរ៉ុប UEFA Euro 2024 គោជល់អេស្ប៉ាញ និងជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង Copa America 2023អាហ្សង់ទីន ត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា មិនទាន់ចប់ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមគម្រោងជំនួបនេះនឹងធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងប្រទេសកាតា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ជាទីតាំងប្រកួត World Cup 2022 ដែលបានកំពុងរងការវាយប្រហារពីអឺរ៉ង់ថែមទៀតផង ជុំវិញមូលដ្ឋានកងទ័ពអាមេរិកនៅទីនោះ។ តាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ចង់យកការប្រកួតមកធ្វើនៅកីឡដ្ឋាន Bernabeu របស់ក្លិប Real Madrid សម្រាប់ជើងទី១ មុនពេលជើងទី២ ធ្វើនៅទីក្រុង Buenos Aires ក៏ប៉ុន្តែត្រូវបានអាហ្សង់ទីន បដិសេធ មុនឈានដល់ការសម្រេចលុបចោលពេលនេះ។
– គួរបញ្ជាក់ផងថា Finalissima ដែលលេងរៀងរាល់ ៤ឆ្នាំម្តង និងទើបរៀបចំបាន ៤លើកផងនោះ ដោយសហព័ន្ធ UEFA និង CONMEBOL មានអាហ្សង់ទីនជាម្ចាស់ជើងឯកចុងក្រោយគេ ពេលយកឈ្នះអាសូរីអ៉ីតាលី នៅកីឡដ្ឋានជាតិអង់គ្លេស Wembley កាលឆ្នាំ២០២២៕

