អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អនាគតរបស់សម្ព័ន្ធភាពអាត្លង់ទិកខាងជើង នឹងអាក្រក់ខ្លាំងណាស់ ប្រសិនបើរដ្ឋជាសមាជិកមិនជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះសោច្រកសមុទ្រ Hormuz។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍មួយមួយថា ប្រសិនបើមិនមានការឆ្លើយតប ឬបដិសេធពីសមាជិកប្លុកនេះ នោះខ្ញុំគិតថាវានឹងអាក្រក់ខ្លាំងណាស់សម្រាប់អនាគតរបស់ណាតូ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់រងការវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅអ៊ីស្រាអែល។មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូលលោកAyatollah Ali Khamenei និងមេដឹកនាំសំខាន់ៗមួយចំនួនទៀតរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
– លើសពីនេះ អ៊ីរ៉ង់ បានព្រមានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលនាំឱ្យទីផ្សារប្រេងឡើងថ្លៃកន់ពពក៕
