លោក McConkey និយាយចំៗ ចំពោះការប៉ះទង្គិចគ្នារវាង​ Connor Shields ​និងកីឡាករអង្គរថាយហ្គឺរ

កីឡាះ- ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ​រដូវកាលឆ្នាំ២០២៥/២៦ ​សប្ដាហ៍ទី២៥ រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរ ​មា​ន​រឿងចម្រូងចម្រាសគ្នាជាច្រើន ជាពិសេសកីឡាករស្វាយរៀង Connor Shields ​បានរងរបួសធ្ងន់លើក្បាល ក្រោយកីឡាករ​អង្គរថាយហ្គឺរ មុត សត្យា ​បាន​ប្រើកែងវាយចំក្បាលបណ្ដាលឲ្យបែក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជុំវិញករណីនេះលោក Mattew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយចំៗ ចំពោះករណីរបស់ Connor Shields ថា ៖ «សម្រាប់ Connor ការប្រកួតអម្បាល់មិញវាអាក្រក់មើលសម្រាប់គាត់មែនទែន។ ពួកយើងសោកស្តាយចំពោះគាត់ដែលរងរបួស ក្រុមទាំងមូលក៏មិនសប្បាយចិត្តសម្រាប់រឿងដែលកើតឡើង។ Connor គាត់បានធ្វើការធ្ងន់ប៉ុន្មានសប្តាហ៍នេះ គាត់ត្រូវមានថ្ងៃសម្រាកថ្ងៃស្អែក ប៉ុន្តែបែរជាត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលរបួសទៅវិញ។

– លោកបន្តថា កីឡាករម្នាក់ហ្នឹង (មុត សត្យា ពាក់អាវលេខ២៦របស់ អង្គរថាយហ្គឺរ) បានព្យាយាមលេងបែបគ្រោះថ្នាក់អញ្ចឹងច្រើនដងហើយ គួរតែពិន័យពេញមួយរដូវកាល ព្រោះនេះជាការប៉ះទង្គិចធ្ងន់លើក្បាល»។

– យ៉ាងណាមិញជុំវិញហេតុការណ៍នេះប្រធានក្លិបអង្គរថៃហ្គឺរ លោក Akihiro Kato ​បាននិយាយថា៖ «ខ្ញុំសូមអភ័យទោសចំពោះរឿងដែលបានកើតឡើងក្នុងការប្រកួតថ្ងៃនេះ។ យើងនឹងពិចារណាដោយល្អិតល្អន់ និង ចាត់វិធានការសមស្របតាមផ្ទៃ​ក្នុងក្លិប​៕

 

 

You might like