អន្តរជាតិះ- អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Ali Mohammad Naini បាននិយាយថា សហរដ្ឋអាមេរិក ពិតជាបានទទួលស្គាល់ការបរាជ័យរបស់ខ្លួន ខណៈដែលកំពុងពិចារណាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លើការបញ្ឈប់អរិភាព។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានលើកឡើងថា បន្ទាប់ពីសង្គ្រាមរយៈពេល ១៥ ថ្ងៃ អាមេរិកស្ថិតក្នុងភាពច្របូកច្របល់ ហើយមានការចោទប្រកាន់ពីបទខ្វះយុទ្ធសាស្ត្រ។ សត្រូវ កំពុងពិចារណាពីរបៀបចូលរួមជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម។ សត្រូវទទួលស្គាល់ការបរាជ័យរបស់ខ្លួន។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ រងការវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗមួយចំនួនទៀតរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

