ត្រាំ ថាបើ “ញាណ” លោកប្រាប់ឱ្យបញ្ចប់សង្គ្រាម នោះលោកនឹងបញ្ឈប់​វា​ភ្លាម

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅពេលដែលវិចារណញាណរបស់លោកថា “វាដល់ពេលហើយ”។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅពេលសួរថាពេលណាលោក នឹងបញ្ចប់ប្រតិបត្តិការយោធាពេលណា មេដឹកនាំអាមេរិករូបនេះ ឆ្លើយថា ពេលដែលញាណខ្ញុំប្រាប់ខ្ញុំថាវាដល់ពេលដែលត្រូវបញ្ចប់ហើយ ពេលនោះខ្ញុំនឹងបញ្ចប់វាភ្លាម។

– ទន្ទឹមនោះ លោក បាននិយាយថា តម្លៃប្រេង និងទំនិញផ្សេងទៀតនឹងចាប់ផ្តើមធ្លាក់ចុះភ្លាមៗ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ដែលវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

– នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងរដ្ឋធានីតេអេរ៉ង់។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយលើអ៊ីស្រាអែល។ មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀតត្រូវបានសម្លាប់៕

 

 

You might like