អន្តរជាតិះ- អាជ្ញាធរអ៊ីរ៉ង់ បានសន្យា កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១២ ខែមីនា) ថានឹងធ្វើឱ្យសហរដ្ឋអាមេរិកសោកស្តាយចំពោះការវាយប្រហារមកលើសាធារណរដ្ឋអ៊ីស្លាម ហើយថា ខ្លួននឹងបន្តការរឹតបន្តឹងលើច្រកសមុទ្រ Hormuz ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្រមានថា សង្គ្រាមមជ្ឈិមបូព៌ាអាចនាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេង ប៉ុន្តែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា ការកម្ចាត់ចក្រភពអាក្រក់អ៊ីរ៉ង់គឺសំខាន់ជាងតម្លៃប្រេង។
– លោក ត្រាំ បានប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងខ្លាំង ខណៈដែលផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកនៃវិបត្តិនេះបានកើនឡើង។
– ដោយឡែក លោក Ali Larijani ប្រធានសន្តិសុខអ៊ីរ៉ង់ បានបង្ហោះនៅលើ X ថា ខណៈពេលដែលការចាប់ផ្តើមសង្គ្រាមគឺងាយស្រួល ប៉ុន្តែវាមិនអាចយកឈ្នះគ្នាទៅវិញទៅមក ដោយការបង្ហោះសារនៅលើបណ្ដាញសង្គមបានទេ។ យើងនឹងមិនចុះចាញ់ទេ រហូតដល់ធ្វើឱ្យអ្នកសោកស្តាយចំពោះការគិតខុសធ្ងន់ធ្ងរ៕
