កីឡាះ- អតីតគ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានបង្ហាញនូវការវិភាគដោយសុទិដ្ឋិនិយមមួយជុំវិញជំនួបជើងទី២វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នៅយប់នេះថា៖
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជ័យជម្នះគម្លាត ៣គ្រាប់គឺ ពិតជាច្រើនលើសលប់ពេកសម្រាប់ស្វាយរៀង។ ប៉ុន្តែភ្នំពេញក្រោន អាចមានលទ្ធភាព វាយបកយកឈ្នះ ព្រះខ័នរាជស្វាយរៀង វិញ ព្រោះ «បាល់ទាត់ អ្វីក៏អាចកើតឡើងបានដែរ»។ ជាមួយគ្នានេះ លោកបានបន្ថែម ថា ព្រះខ័នរាជស្វាយរៀង ជាក្រុមដែលមានគុណភាពខ្លាំង។ ដូច្នេះបើ ភ្នំពេញក្រោន ចង់យកឈ្នះ គឺត្រូវតែលេងឱ្យបាន«ល្អឥតខ្ចោះ»។
– សូមជម្រាបថា ភ្នំពេញក្រោន បានប្រកួតចាញ់ព្រះខ័នរាជស្វាយរៀង ៤-១ ក្នុងជើងទី១ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ២ ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដូច្នេះការប្រកួតយប់នេះពួកគេត្រូវការឈ្នះយ៉ាងហោចណាស់ ៤-០ ទើបអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បាល់មូល អ្វីៗអាចកើតឡើងបានដែរ៕
