លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១០ មីនា ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់

ភ្នំពេញ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់(ស្រី ០នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១០៤,២៦ក្រាម។
-មេតំហ្វេតាមីន(Wy)= ០,០៧ក្រាម។
-កេតាមីន(Ke)= ១,២៥ក្រាម។
-កញ្ឆា = ៣,៣២ក្រាម។

– លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៤អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៩,១២ក្រាម និងKe ១,២៥ក្រាម។

២ / កំពត៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៣ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១៦,០១ក្រាម និងWy ០,០៧ក្រាម។

៤ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣០,៩៤ក្រាម។

PM : ៥អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៩ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,០៧ក្រាម។

៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥៥ក្រាម។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់។

៥ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៤៨ក្រាម។

You might like