ផែនការយកនាវាចម្បាំងអមនាវាដឹកជញ្ជូនឆ្លងកាត់ច្រក Hormuz របស់អាមេរិក មិនទាន់អាចធ្វើទៅរួចទេ

អន្តរជាតិះ- កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានជូនដំណឹងពីហានិភ័យខ្ពស់ និងភាពមិនច្បាស់លាស់ក្នុងការធានាសុវត្ថិភាពរាល់នាវាពាណិជ្ជកម្មទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការវាយតម្លៃរបស់កងទ័ពជើងទឹកអាមេរិក បានបង្ហាញពីការរំខានជាបន្តបន្ទាប់ដល់ការនាំចេញប្រេងនៅមជ្ឈិមបូព៌ា និងឆ្លុះបញ្ចាំងពីភាពខុសគ្នាពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាសហរដ្ឋអាមេរិក ត្រៀមខ្លួនធានាសុវត្ថិភាពនាវាពាណិជ្ជកម្ម ហើយនឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មតាមសមុទ្រដំណើរការធម្មតា។

– ការដឹកជញ្ជូនផ្សេងៗតាមបណ្ដោយច្រកសមុទ្រតូចចង្អៀតមួយនេះ ស្ទើរតែត្រូវបានផ្អាកទាំងស្រុងចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីជាងមួយសប្តាហ៍មុន ដែលរារាំងដល់ការនាំចេញប្រេងប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក និងធ្វើឱ្យតម្លៃប្រេងសកលកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០២២៕

 

You might like