ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់ខ្លាំងជាងមុន ២០ដង បើនៅតែរំខានផ្លូវប្រេងសកល

អន្តរជាតិះ- ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចេញការព្រមានមួយផ្សេងទៀតលើអ៊ីរ៉ង់ អំពីការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោ ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើអ៊ីរ៉ង់ ធ្វើអ្វីមួយដែលបញ្ឈប់លំហូរប្រេងនៅក្នុងច្រកសមុទ្រ Hormuz ពួកគេនឹងត្រូវសហរដ្ឋអាមេរិក វាយប្រហារខ្លាំងជាងមុន ២០ដង។

– ប្រហែល ២០ ភាគរយ នៃប្រេងរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រនេះ ហើយសង្គ្រាម បានកាត់បន្ថយចរាចរណ៍ផ្លូវសមុទ្រយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យតម្លៃប្រេងសកលកើនឡើងយ៉ាងគំហុក។

– លោក ត្រាំ បានបន្ថែមដោយព្រមានថា អ៊ីរ៉ង់ នឹងស្គាល់តែសេចក្ដី ស្លាប់ ភ្លើង និងការវាយប្រហារប៉ុណ្ណោះ៕

 

 

You might like