កងទ័ពនីហ្សេរីយ៉ាសម្លាប់ចោរព្រៃ ៤៥នាក់ ក្នុងការប៉ះទង្គិចគ្នានៅរដ្ឋ Katsina ភាគខាងជើងប្រទេស

អន្តរជាតិះ- – កាលពីថ្ងៃសៅរ៍ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលរដ្ឋ Katsina បានឱ្យដឹងថាយ៉ាងហោចណាស់ “ចោរព្រៃ” ចំនួន ៤៥ នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ព នីហ្សេរីយ៉ានៅក្នុងតំបន់ Danmusa នៃរដ្ឋ Katsina ភាគខាងជើងប្រទេស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប៉ះទង្គិចនេះកើតឡើង បន្ទាប់ពីមានការវាយប្រហារដោយក្រុមចោរប្រដាប់អាវុធមកពីរដ្ឋ Zamfara ដែលនៅក្បែរ បានចូលទៅក្នុងភូមិ Alhazawa ក្នុងទីក្រុង Musawa កាលពីថ្ងៃទី៥ ខែមីនា ដោយ ព្យាយាមលួចគោក្របី។
នៅថ្ងៃបន្ទាប់ ក្រុមចោរនោះបានត្រឡប់មកវិញ ហើយក៏បានជួបប្រទះនឹងកងទ័ពឈរជើងនៅមូលដ្ឋាន ប្រតិបត្តិការជួរមុខនៅ Dan Ali ជិតសង្កាត់ Maidabino បណ្តាលឱ្យមានការប៉ះទង្គិចគ្នា ក្នុងនោះកងទ័ព បានសម្លាប់ចោរព្រៃចំនួន ៤៥នាក់។

 

You might like