អន្តរជាតិះ- ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា បង្កក្តីបារម្ភជាសកល, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា៖ បើនិយាយទៅ ប្រេងឡើងថ្លៃនេះ គឺជាការលះបង់តូចតាចណាស់ ដើម្បីប្តូរជាមួយសន្តិភាពនិងសុវត្ថិភាពពិភពលោក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី៨ខែមីនាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា៖ «តម្លៃប្រេងក្នុងរយៈពេលខ្លី ដែលនឹងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័ស នៅពេលការបំផ្លាញការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបញ្ចប់ គឺជាការលះបង់តូចតាចបំផុតសម្រាប់សហរដ្ឋអាមេរិកនិងពិភពលោក ដើម្បីទទួលបានសុវត្ថិភាពនិងសន្តិភាព។ មានតែមនុស្សល្ងង់ប៉ុណ្ណោះ ដែលគិតផ្ទុយពីនេះ!»។
– ការអះអាងរបស់លោកត្រាំ កើតឡើងចំពេលតម្លៃប្រេងបានហក់ឡើងខ្ពស់ហួស ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាលើកដំបូងតម្លៃប្រេងបានឈានដល់កម្រិតនេះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។
– តម្លៃប្រេង Oil futures របស់អាមេរិកបានកើនឡើង ១៨% ដល់ប្រហែល ១០៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ខណៈប្រេងឆៅអាមេរិកបានឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល កាលពីល្ងាចថ្ងៃអាទិត្យ។
– ចំណែកតម្លៃប្រេង Brent ដែលជាសន្ទស្សន៍សកល បានកើនឡើង ១៦% ជិតដល់ ១០៨ ដុល្លារក្នុងមួយបារ៉ែល។
– ពាក់ព័ន្ធបញ្ហានេះ លោក Homayoun Falakshahi អ្នកវិភាគស្រាវជ្រាវប្រេងឆៅឈានមុខគេនៅ Kpler បានលើកឡើងថា ប្រេងអាចនឹងឡើងថ្លៃដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែលនៅត្រឹមដំណាច់ខែមីនា ប្រសិនបើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Homuz មិនត្រូវបានបើកឡើងវិញទេនោះ៕

