អ៊ីរ៉ង់ ប្រកាសតែងតាំងកូនប្រុសលោក Khamenei ជាមេដឹកនាំកំពូលថ្មី ជាផ្លូវការ

អន្តរជាតិះ- អាជ្ញាធរអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសតែងតាំងលោក Mojtaba Khamenei ឲ្យឡើងជំនួសឪពុករបស់លោក គឺលោក Ali Khamenei ជាមេដឹកនាំកំពូល ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់រយៈពេលមួយសប្តាហ៍ កំពុងជំរុញឱ្យតម្លៃប្រេងឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Mojtaba ដែលជាបព្វជិតដែលមានឥទ្ធិពលនៅក្នុងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងបណ្តាញអាជីវកម្មដ៏ធំនៅក្រោមឪពុករបស់លោក ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី កាលពីថ្ងៃអាទិត្យ។

– តាមរយៈការបោះឆ្នោតសម្រេច សភាអ្នកជំនាញ បានតែងតាំងលោក Ayatollah Seyyed Mojtaba Hosseini Khamenei ជាមេដឹកនាំទី ៣ នៃប្រព័ន្ធពិសិដ្ឋនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។

– ទោះជាយ៉ាងណា សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការប្រកាសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នោះទេ។

– គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោក មិនពេញចិត្តក្នុងការឱ្យកូនប្រុសលោក Khamenei ឡើងបន្តតំណែងជាមេដឹកនាំកំពូលអ៊ីរ៉ង់នោះទេ ដោយលើកឡើងថាធ្វើការមិនស្មោះត្រង់ជាមួយអាមេរិក៕

 

You might like