អ៊ីរ៉ង់ ព្រមានសងសឹកដោយត្រឹមត្រូវលើប្រទេសអឺរ៉ុប ដែលចូលដៃចូលជើងជាមួយអាមេរិក និងអ៊ីស្រាអែល

អន្តរជាតិះ- អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Majid Takht-Ravanchi បានព្រមានបណ្ដាប្រទេសនៅអឺរ៉ុបមិនឱ្យពាក់ព័ន្ធ ឬបង្ហាញការគាំទ្រណាមួយលើការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅមជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Ravanchi បានលើកឡើងថា យើងបានជូនដំណឹងដល់បណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសដទៃទៀតរួចហើយថា ពួកគេគួរតែប្រុងប្រយ័ត្ន និងចៀសវាងការចូលក្នុងសង្គ្រាមឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នេះ។ ប្រសិនបើពួកគេមិនស្ដាប់ ពួកគេនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់សងសឹកជាមិនខាន។

– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បាននិយាយ នៅថ្ងៃទី ២ ខែមីនាថា មូលដ្ឋានយោធារបស់ប្រទេសលោក មិនត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ បន្ទាប់ពីនេះ យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Margarita Robles បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តបង្វែរទិសដៅយន្តហោះចាក់ប្រេងរបស់ខ្លួនពីមូលដ្ឋានអេស្ប៉ាញទៅកាន់ប្រទេសដទៃទៀត។

– ការលើកឡើងរបស់លោកស្រី គឺស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថា មូលដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញ កំពុងត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមានការជំទាស់ពីទីក្រុងម៉ាឌ្រីដ និងបានព្រមានអំពីការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនេះក៏ដោយ។

– គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ រងការវាយប្រហារ៕

 

You might like