អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ បានបាត់បង់គ្រាប់មីស៊ីលចំនួន ៦០ភាគរយ និងឧបករណ៍សម្រាប់បាញ់មីស៊ីល ៦៤ភាគរយ ក្នុងអំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីល និងឧបករណ៍ទុកបាញ់មីស៊ីលពួកគេជិតអស់ហើយ ដោយសព្វាវុធទាំងពីរនេះបាត់បង់ពី ៦០ ទៅ ៦៤ ភាគរយ។
– នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។
– កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល។ ទីតាំងរបស់សហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូលលោក អាយ៉ាតូឡា អាលី ខាមេនី និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀតត្រូវបានសម្លាប់៕
