អគារអគ្គសេនាធិការរបស់កងកម្លាំងអ៊ីស្រាអែល ត្រូវអ៊ីរ៉ង់វាយប្រហារ ៣ដង

អន្តរជាតិះ- ទីប្រឹក្សារបស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hamidreza Moghaddamfar បាននិយាយថា អ៊ីរ៉ង់ បានផ្លោងគ្រាប់ចំអគារអគ្គសេនាធិការរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលចំនួន ៣ ដង និងបានវាយប្រហារការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីនៃរដ្ឋជ្វីហ្វ Benjamin Netanyahu ថែមទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រីអ៊ីរ៉ង់រូបនេះ បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ៊ីរ៉ង់ បានធ្វើការវាយប្រហារអគារអគ្គសេនាធិការរបស់កងទ័ពអ៊ីស្រាអែលចំនួន ៣ ដង។ លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុន អ៊ីរ៉ង់ បានវាយប្រហារការិយាល័យរបស់លោក Netanyahu ដែលជាលទ្ធផល មន្ត្រីជាន់ខ្ពស់ជាច្រើននាក់ត្រូវបានសម្លាប់។

– គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល គឺជាការសងសឹកនូវអ្វីដែលក្រុងយេរូសាឡឹម រួមដៃគ្នាជាមួយអាមេរិក បើកប្រតិបត្តិការឈ្លានពានលើក្រុងតេហេរ៉ង់ កាលពីចុងសប្ដាហ៍មុន ដែលនាំឱ្យភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា៕

 

You might like