រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ទូរស័ព្ទទៅប្រាប់ចិនអំពីមូលហេតុនៃការវាយប្រហារអ៊ីរ៉ង់

អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានទូរស័ព្ទទៅរដ្ឋមន្ត្រីការបរទេសចិន ដើម្បីប្រាប់អំពីមូលហេតុដែលខ្លួនបើកការវាយប្រហារលើអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមព័ត៌មានបរទេស បញ្ជាក់ថា អ្វីដែលសំខាន់នៃការរាយការណ៍នោះ គឺរដ្ឋមន្ត្រីការបរទេសអ៊ីស្រ្តាអែល បានលើកទ្បើងអំពីការការពារសន្តិសុខប្រទេសខ្លួនដែលប្រឈមការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។

– ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិន ឆ្លើយតបថា ចិនរក្សាអព្យាក្រឹត្យលើបញ្ហានេះ ប៉ុន្តែចិនប្រឆាំង និងមិនគាំទ្រការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់ ដោយកម្លាំងយោធាអាមេរិក និងអ៊ីស្រ្តាអែលនោះទ្បើយ ហើយចិនថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះសកម្មភាពរំលោភបំពានទាំងនោះ។

– ចិនក៏បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលផងដែរថា កុំឲ្យមានការប៉ះពាល់ដល់ជនជាតិចិនឲ្យសោះ ទោះក្នុងករណីណាក៏ដោយ៕

 

You might like