អ៊ីរ៉ង់ ថាមិនធានាជោគវាសនា ណេតាន់យ៉ាហ៊ូ ក្រោយអះអាងថាផ្លោងមីស៊ីលចំការិយាល័យរបស់លោក

អន្តរជាតិះ- យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ថា ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងទីតាំងរបស់មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល ត្រូវបានវាយប្រហារនៅក្នុងអ្វីដែលខ្លួនពិពណ៌នាថាជា ការវាយប្រហារដោយកំណត់គោលដៅ និងការវាយប្រហារដោយមិនបានរំពឹងទុក ដោយប្រើមីស៊ីល Khyber។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– របាយការណ៍នេះ បានបន្ថែមថា ទីតាំងទាំងនោះត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងរលកទី ១០ នៃប្រតិបត្តិការសងសឹក។

– ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដដែល បានបន្តថា ជោគវាសនារបស់លោក ណេតាន់យ៉ាហ៊ូ គឺស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីជាមិនមានការបញ្ជាក់លម្អិតណាមួយក៏ដោយ។

– អ៊ីរ៉ង់ បានធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលជារលកទី ១០ នៃការសងសឹកលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

– ការកើនឡើងនៃភាពតានតឹងនេះ បានកើតឡើងបន្ទាប់ពីការសម្លាប់លោក Ali Khamenei ក្នុងអំឡុងពេលវាយប្រហារលើទឹកដីអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានកំណត់ការឆ្លើយតបរបស់ខ្លួនថាជាការការពារខ្លួនស្របច្បាប់ក្រោមច្បាប់អន្តរជាតិ។

– មន្ត្រីអ៊ីរ៉ង់ និយាយថា ទាំងទឹកដីអ៊ីស្រាអែល និងមូលដ្ឋានទ័ពក្នុងតំបន់របស់សហរដ្ឋអាមេរិកកំពុងត្រូវបានកំណត់គោលដៅក្នុងដំណាក់កាលជាបន្តបន្ទាប់នៃការសងសឹក។

– ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអ៊ីស្រាអែលទាក់ទងនឹងការវាយប្រហារដែលអ៊ីរ៉ង់ រាយការណ៍ថា ត្រូវចំការិយាល័យលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ នៅឡើយទេ៕

 

 

You might like