ត្រាំ៖ អាមេរិក នឹងបន្តប្រឆាំងអ៊ីរ៉ង់រហូតដល់សម្រេចបំណងរបស់ខ្លួន

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់រហូតដល់គោលបំណងរបស់ខ្លួនត្រូវបានសម្រេច។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដឹកនាំអាមេរិករូបនេះ បានថ្លែងនៅក្នុងសុន្ទរកថាដែលចេញផ្សាយនៅថ្ងៃទី ១ ខែមីនា នៅលើទំព័រ Truth Social ថា ប្រតិបត្តិការប្រយុទ្ធនៅតែបន្តនៅពេលនេះដោយកម្លាំងពេញលេញ។ ហើយនឹងបន្តរហូតដល់គោលបំណងទាំងអស់របស់យើងត្រូវបានសម្រេច។

– លោក បានបន្ថែមថា យើងមានគោលបំណងដ៏រឹងមាំ។ យោងតាមប្រធានាធិបតីអាមេរិក អះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនអនុញ្ញាតឲ្យអ៊ីរ៉ង់មានមីស៊ីលរយៈចម្ងាយឆ្ងាយបានទេ។

– ការលើកឡើងរបស់លោក ត្រាំ គឺបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ភ្លាមៗ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរបរាជ័យ៕

 

You might like