អន្តរជាតិះ – មនុស្សយ៉ាងហោចណាស់ ១៥ នាក់ស្លាប់ និង ១២ នាក់រងរបួស ក្នុងហេតុការណ៍យន្តហោះរបស់កងទ័ពអាកាសបូលីវី ធ្លាក់នៅលើផ្លូវហាយវេមួយក្នុងទីក្រុង El Alto ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Pavel Tovar ប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់របស់ប្រទេសបូលីវី បាននិយាយថា ហេតុការណ៍នេះ ពីឡុតលើយន្តហោះទាំងអស់ស្លាប់។ ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តធ្វើការនៅកន្លែងកើតហេតុ។

– យន្តហោះ C-130 Hercules បានធ្លាក់ចំយានយន្តជាច្រើនគ្រឿង នៅលើដងផ្លូវ។ យោងតាមព័ត៌មានបឋម យន្តហោះនេះបានដឹកប្រាក់តាមការបញ្ជាទិញរបស់ធនាគារកណ្តាលនៃប្រទេសបូលីវី។ ក្រោយកើតហេតុមនុស្សយ៉ាងច្រើននាំគ្នាប្រមូលយកប្រាក់ទាំងនោះ។
– មូលហេតុដែលបណ្ដាលឱ្យធ្លាក់នៅមិនទាន់ដឹងនៅឡើយ៕

