លីគកំពូលកម្ពុជា ល្ងាចនេះ ខ្លាំងប៉ះខ្លាំងក្នុងតំបន់ Top-6

កីឡាះ – ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី២ នានាល្ងាចថ្ងៃទី២៨ ខែកុម្ភៈនេះ​ ក្រោយចំណាយពេលកន្លះឆ្នាំ ក្នុងការប្រកួតដំណាក់កាលទី១ ចំនួន ២ជើង ហើយបានបែងចែកបេក្ខភាពក្រុមកំពូលតារាងទាំង ៦ (Top-6) និងបេក្ខភាព ៥ក្រុមខាងក្រោម (Bottom-5) រួចរាល់កាលពីពេលថ្មីៗ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំពោះកម្មវិធីប្រកួតបើកឆាកវគ្គខ្លាំង ប៉ះខ្លាំង​ ក្នុងចំណោមក្រុម Top-6 ល្ងាចនេះ ​ រួម​មានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់​ដេវ៉ា ស្របពេលភ្នំពេញក្រោន ត្រូវជួបម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៏ ត្រូវជួបបឹងកេត នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) វេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា។ ​ ការប្រកួតនេះក្រុមទាំងអស់សុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីប្រជែងពិន្ទុជាមួយក្រុមកំពូលតារាង ជាពិសេសក្រុមភ្នំពេញក្រោន។

– គួរដឹងថា គិតត្រឹមដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា រដូវកាលនេះ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៥១ពិន្ទុ នាំមុខ ៥ពិន្ទុលើភ្នំពេញក្រោន ដែលឈរលេខ២ មាន ៤៦ពិន្ទុ តែមានគម្លាតពិន្ទុឆ្ងាយពីគូប្រជែងផ្សេងទៀត រួមមានអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៣៦ពិន្ទុ, ណាហ្គា ឈរលេខ៤ មាន ៣៥ពិន្ទុ, បឹងកេត ឈរលេខ៥ មាន ៣២ពិន្ទុ និង អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣០ពិន្ទុ៕

You might like