អន្តរជាតិះ- អាជ្ញាធរមូលដ្ឋាន បានឱ្យដឹង កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កទៅជាទឹកជំនន់ និងបាក់ដីនៅរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល កើនឡើងដល់ ៦៨ នាក់។
– ក្នុងចំណោមជនរងគ្រោះទាំងអស់ មាន ៦២ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង Juiz de Fora ខណៈដែល ៦ នាក់ផ្សេងទៀតនៅក្នុងទីក្រុង Uba។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែក។
– នាយកដ្ឋានជួយសង្គ្រោះក្នុងតំបន់ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង កាលពីរសៀលថ្ងៃចន្ទ បានបង្កឱ្យមានការរអិលបាក់ដី បាក់ច្រាំងទន្លេក្នុងទីក្រុងនិងដួលរលំដើមឈើ បំផ្លាញអគារ និងផ្ទះសម្បែងរាប់ពាន់ខ្នង។
– ទីក្រុង Juiz de Fora និង Uba ស្ថិតក្នុងចំណោមទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយក្រុង Juiz de Fora បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយសាធារណៈ កាលពីព្រឹកថ្ងៃអង្គារ។
– យោងតាមនាយកដ្ឋាន អះអាងថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។អភិបាលរដ្ឋលោក Romeu Zema បានប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃនៅទូទាំងរដ្ឋ Minas Gerais ដោយសារគ្រោះធម្មជាតិនេះ៕

