ប៉ះទង្គិចគ្នាខ្លាំងតាមព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ស្លាប់ទាហាន និងរបួសច្រើននាក់

អន្តរជាតិះ – យ៉ាងហោចណាស់មានទាហានអាហ្វហ្គានីស្ថាន ១៣៣នាក់ស្លាប់ និងជាង ២០០នាក់រងរបួស ដោយសារការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។

– យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា នៅពាក់កណ្តាលអធ្រាត្រ កងទ័ពប៉ាគីស្ថាន បានកម្ទេចប៉ុស្តិ៍អាហ្វហ្គានីស្ថានចំនួន ២៧ ។ លើសពីនេះ កងទ័ពប៉ាគីស្ថាន បានបំផ្លាញរថក្រោះ កាំភ្លើងធំ និងរថពាសដែកជាង ៨០គ្រឿង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានបញ្ជាក់ថា ការវាយប្រហារត្រូវបានធ្វើឡើងលើទីតាំងយោធាអាហ្វហ្គានីស្ថាននៅកាប៊ុល កាន់ដាហារ និងប៉ាក់ទីយ៉ា។


– ទន្ទឹមនឹងនេះ អាជ្ញាធរឥស្លាមអេមីរ៉ាត រាយការណ៍ថា ទាហានប៉ាគីស្ថាន ៤០នាក់ត្រូវបានសម្លាប់ និងប៉ុស្តិ៍ព្រំដែនជាង ១៥ ត្រូវកងកម្លាំងអាហ្វហ្គានីស្ថានគ្រប់គ្រង។

– ទោះជាយ៉ាងណា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយរបស់ប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មថ្មីៗនេះនៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងការផ្ទុះនៅក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ផងដែរ៕

You might like