អាមេរិក ដាក់ពង្រាយយន្តហោះចម្បាំងសរុបជាង ៣០០ គ្រឿងនៅមជ្ឈិមបូព៌ា

អន្តរជាតិះ- សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះយោធាជាង ៣០០ គ្រឿងទៅកាន់តំបន់ទទួលខុសត្រូវរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីដើមឆ្នាំនេះ ចំពេលមានការកើនឡើងនៃស្ថានភាពជុំវិញប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Anadolu ដោយដកស្រង់ទិន្នន័យស៊ើបការណ៍សម្ងាត់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យន្តហោះយោធាជាង ៣០០ គ្រឿង ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាន Al Udeid ក្នុងប្រទេសកាតា, មូលដ្ឋាន Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី និងមូលដ្ឋាន Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក៏ដូចជានាវាផ្ទុកយន្តហោះកងទ័ពជើងទឹកអាមេរិក USS Abraham Lincoln និង USS Gerald R. Ford ដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នោះផងដែរ។

– យន្តហោះចម្បាំង F-18 ចំនួន ៨៤ គ្រឿង និងយន្តហោះចម្បាំង F-16 ចំនួន ៤៨ គ្រឿង។ ទីភ្នាក់ងារសារព័ត៌មាន Anadolu បានកត់សម្គាល់ថា ដើម្បីប្រមូលផ្តុំយន្តហោះក្នុងចំនួនដ៏ច្រើននេះនៅមជ្ឈិមបូព៌ា យោធាអាមេរិក បានអនុវត្តជើងហោះហើរភស្តុភារប្រហែល ២៧០ ដង ចាប់តាំងពីខែមករា ឆ្នាំនេះមក។

– កាលពីខែមករា សេតវិមាន បានព្រមានថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់កម្លាំង ប្រសិនបើទីក្រុងតេអេរ៉ង់ មិនយល់ព្រមចរចាកិច្ចព្រមព្រៀងដោយយុត្តិធម៌មួយដែលពាក់ព័ន្ធនឹងការបដិសេធទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ។ មន្ទីរបញ្ចកោណ បានប្រមូលផ្តុំកងកម្លាំងយោធាយ៉ាងច្រើន រួមទាំងក្រុមវាយប្រហារនាវាផ្ទុកយន្តហោះពីរគ្រឿង នៅមជ្ឈិមបូព៌ា។ នៅថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនទុកពេលឱ្យអ៊ីរ៉ង់ចំនួន ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនោះ ដើម្បីឈានដល់កិច្ចព្រមព្រៀង៕

 

You might like