អន្តរជាតិ៖ – ចក្រភពអង់គ្លេស បានប្រកាសកញ្ចប់ជំនួយយោធា មនុស្សធម៌ និងគាំទ្រការកសាងឡើងវិញ សម្រាប់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំខួប ៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ថវិកា ២០លានផោន ឬ ២៦.៩៨លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ ដើម្បីការពារ និងជួសជុលបណ្តាញថាមពលរបស់អ៊ុយក្រែន និងផ្តល់សមត្ថភាពផលិតបន្ថែម។ ៧លានផោន ឬ ៧.៦៨៦លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់តំបន់រងគ្រោះនៅជួរមុខ។
– ក្រៅពីនោះ ក៏មានការបណ្តុះបណ្តាលនៅអង់គ្លេស ដល់ពីឡុតយន្តហោះអ៊ុយក្រែន ឱ្យក្លាយជាគ្រូបង្រៀនហោះហើរ ឧទ្ធម្ភាគចក្រ។ រីឯ ៣០លានផោន ឬ ៤០.៤៦០លានដុល្លារ សម្រាប់គាំទ្រដល់ភាពធន់ក្នុងសង្គមអ៊ុយក្រែន និងជំរុញកិច្ចខិតខំប្រឹងប្រែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីឧក្រិដ្ឋកម្មសង្គ្រាម។
– នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ត្រូវបានគេរំពឹងថា នឹងដឹកនាំការអំពាវនាវមួយ នៅក្នុងសមាជិកក្រុមប្រទេសផ្តល់ជំនួយដល់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Yvette Cooper នឹងចូលរួមពិធីរំលឹកនៅក្នុងទីក្រុងកៀវ៕ (Reuters)

