មនុស្ស ២៥ នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ និងបាក់ដីនៅប្រេស៊ីល

អន្តរជាតិះ- មនុស្សយ៉ាងហោចណាស់ ២៥ នាក់ស្លាប់ ក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីល្ងាចថ្ងៃចន្ទ បង្កទៅជាគ្រោះទឹកជំនន់ និងការបាក់ដី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការស្លាប់ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Juiz de Fora ដែលមន្ត្រី បញ្ជាក់ថា មនុស្ស ១៨ នាក់ស្លាប់ ខណៈដែលមនុស្ស ៧ នាក់ផ្សេងទៀតស្លាប់នៅទីក្រុង Ubá។

– ប្រតិបត្តិការជួយសង្គ្រោះ កំពុងបន្តដោយស្វែងរកមនុស្សរាប់សិបនាក់ដែលបាត់ខ្លួន បន្ទាប់ពីផ្ទះ និងអគារជាច្រើនដួលរលំ។

– ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva ក៏បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលត្រូវបាត់បង់ផ្ទះសម្បែង។

– រដ្ឋាភិបាលប្រេស៊ីល បានប្រកាសស្ថានភាពគ្រោះមហន្តរាយនៅក្នុងទីក្រុង Juiz de Fora ដោយព្រមានឱ្យមានការប្រុងប្រយ័ត្ន៕

You might like