ម៉ិកស៊ិក ពង្រាយទាហានរាប់ពាន់នាក់បន្ថែមទប់ស្កាត់អំពើហិង្សា ជុំវិញការស្លាប់របស់មេក្លោងគ្រឿងញៀន

អន្តរជាតិះ- ទាហានរាប់ពាន់នាក់ ត្រូវបានចល័តដើម្បីពង្រឹងសន្តិសុខ បន្ទាប់ពីរលកនៃអំពើហិង្សាផ្ទុះឡើង ដោយសារការស្លាប់របស់មេក្លោងគ្រឿងញៀនដ៏មានអំណាចឈ្មោះ EI Mencho ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ricardo Trevilla បាននិយាយថា ទាហានបន្ថែមចំនួន ២,៥០០ នាក់ត្រូវបានបញ្ជូនទៅភាគខាងលិចម៉ិកស៊ិក ខណៈប្រហែល ៩,៥០០ នាក់ ត្រូវបានដាក់ពង្រាយតាំងពីថ្ងៃអាទិត្យ។

– រដ្ឋយ៉ាងហោចណាស់ចំនួន ២០ កំពុងធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីមេក្លោងគ្រឿងញៀនឈ្មោះ Nemesio Oseguera Cervantes ឬគេស្គាល់ថាជា El Mencho បានស្លាប់នៅក្នុងពន្ធនាគារ កាលពីថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសម៉ិកស៊ិកនៅក្នុងរដ្ឋ Jalisco។

– ក្រុម Jalisco New Generation Cartel (CJNG) គឺជាអង្គការឧក្រិដ្ឋកម្មដ៏គួរឱ្យខ្លាចបំផុតមួយក្នុងប្រទេសម៉ិកស៊ិក។

– រដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសនេះ បាននិយាយថា យ៉ាងហោចណាស់សមាជិក ២៥ នាក់នៃកងឆ្មាំជាតិម៉ិកស៊ិកស្លាប់នៅក្នុងរដ្ឋ Jalisco ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងមក៕

 

 

You might like