ខេត្តរតនគិរី÷ តើមានសិស្សប៉ុន្មាននាក់ បានពាក់ពន្ធ័ករណីគ្រឿងញៀនជាមួយគ្រូបង្រៀនម្នាក់នៅស្រុកកូនមុំ។
– ជនសង្ស័យឈ្មោះ ឯក ពិសី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចវត្តស្រែអង្គ្រង ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូច ទូរស័ព្ទដៃម៉ាក ViVo មួយគ្រឿង និងម៉ូតូម៉ាក Wave RS មួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី បន្តតាមនីតិវិធីច្បាប់។
លោក ខាត់សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគីរី នៅព្រឹកថ្ងៃទី២២កុម្ភ: បានផ្ញើសារតាមប្រព័ន្ធTelegramដែលមានខ្លឹមសារចំនួន២ចំណុច ឲ្យអ្នកសារព័ត៌មានដឹងថា ទី១.បានបង្កកប៊ៀវត្សគ្រូបង្រៀន ឯក ពិសីនោះហើយ។
ទី២.អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល វាយតម្លៃនិងស្នើសុំលុបចេញពីក្រមខណ្ឌគ្រូបង្រៀនតែម្តង៕

