ភ្នំពេញ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ១១នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៤នាក់(ស្រី ៣នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ៨នាក់(ស្រី ១នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែកុម្ភៈ រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៦២,១៨ក្រាម។
-កេតាមីន(Ke)= ៣,១៩ក្រាម។
-អុិចស្តាសុី(mdma)= ៨,០៣ក្រាម។
– លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៦អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៨៦ក្រាម, Ke ៣,១៩ក្រាម និងMDMA ៨,០៣ក្រាម។
២ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៣ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៩២ក្រាម។
៤ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤២ក្រាម។
៥ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៦ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២១,៩៩ក្រាម៕

