កីឡាះ- ក្លឹបក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តឈរកំពូលតារាងលីគកំពូលកម្ពុជា ដដែល ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ នៃដំណាក់កាលទី១បន្ទាប់ពីយកឈ្នះក្លឹបគីរីវង់សុខសែនជ័យ ៥-០ ដោយមានគម្លាត ៥ពិន្ទុ ពីក្លឹបភ្នំពេញក្រោន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ព្រះខ័នរាជស្វាយរៀង មាន៥១ពិន្ទុ ខណៈក្រុមលេខ២ ភ្នំពេញក្រោន មាន៤៦ពិន្ទុ ក្រោយឆ្លងកាត២០ប្រកួតដូចគ្នា។ ដូច្នេះក្រោយឆ្លងកាតការប្រកួតដ៏ស្វិតស្វាញមួយរយៈកន្លងមកពេលនេះលីគកំពូលកម្ពុជា បានរកឃើញក្រុមចំណាត់ថ្នាក់លំដាប់កំពូលទាំង ៦ ផ្លូវការហើយសម្រាប់ការប្រកួតជុំទី ៣ ក្នុងការប្រជែងឯកលីគបាល់ទាត់កំពូលកម្ពុជា រួមមាន ក្លិបព្រះខ័នរាជស្វាយរៀង នៅខេត្តស្វាយរៀង ភ្នំពេញក្រោន នៅរាជធានីភ្នំពេញ ណាហ្គាវើលដ៍ នៅខេត្តកំពង់ស្ពឺ អង្គរថាយហ្គើរ នៅខេត្តសៀមរាប បឹងកេត នៅរាជធានីភ្នំពេញ និង អឹមអូអាយ កំពង់ដេវ៉ា នៅខេត្តព្រះសីហនុ។
