រញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.១ រ៉ិចទ័រ វាយប្រហារនៅតំបន់ឆ្នេរសមុទ្រម៉ាឡេស៊ី

អន្តរជាតិះ- អ្នកជំនាញរញ្ជួយដីអាមេរិក បានរាយការណ៍ពីគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ដែលវាយប្រហារ នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ (ថ្ងៃទី ២៣ ខែកុម្ភៈ) នៅឆ្នេរសមុទ្រ Sabah ប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មជ្ឈមណ្ឌលស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងស្ថិតនៅចម្ងាយតិចជាង ១០០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានី Kota Kinabalu រដ្ឋឆ្នេរសមុទ្រ ក្នុងជម្រៅ ៦១៩.៨ គីឡូម៉ែត្រ។

– ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយនេះ មិនមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ។

– ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានជូនដំណឹងថា ខ្លួននឹងបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់បន្ថែមទៀត៕

 

You might like