អន្តរជាតិះ- សេតវិមាន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពន្ធបន្ថែម ១០ ភាគរយ របស់សហរដ្ឋអាមេរិកដែលប្រកាសថ្មីៗនេះ នឹងចូលជាធរមាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយមានសុពលភាពរយៈពេល ១៥០ ថ្ងៃ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមសេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា ពន្ធនេះរួមបញ្ជូលទាំងរ៉ែសំខាន់ៗមួយចំនួន សារធាតុដឹកជញ្ជូនថាមពល ធនធានធម្មជាតិ ជីដែលមិនផលិតនៅសហរដ្ឋអាមេរិក ផលិតផលកសិកម្មមួយចំនួន ថ្នាំពេទ្យ គ្រឿងអេឡិចត្រូនិច រថយន្ត ការដឹកជញ្ជូនប្រភេទផ្សេងទៀត និងផលិតផលដែលប្រើប្រាស់ក្នុងឧស្សាហកម្មអាកាសចរណ៍។
– លើសពីនេះ ការនាំចូលផលិតផលទាក់ទងនឹងសន្តិសុខជាតិ ក៏ដូចជាទំនិញដែលការនាំចូលក្រោមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ត្រូវបានលើកលែងពន្ធ។
– កាលពីថ្ងៃសុក្រ តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចថា ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រើប្រាស់អំណាចលើស ដោយដាក់ពន្ធលើប្រទេសដទៃទៀត ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។
– នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ មេដឹកនាំសហរដ្ឋអាមេរិក បានប្រកាសពីការដាក់ពន្ធលើផលិតផលពី ១៨៥ ប្រទេស។ ក្រោយមក ប្រធានាធិបតីបានផ្លាស់ប្តូរអត្រាពន្ធលើការនាំចូលពីប្រទេសមួយចំនួន។ នៅថ្ងៃទី ២៩ ខែសីហា តុលាការឧទ្ធរណ៍ស្រុកកូឡុំប៊ីបានសម្រេចថា លោកប្រធានាធិបតីមិនមានសិទ្ធិអំណាចក្នុងការដាក់ពន្ធជាច្រើនដូចដែលបានប្រកាសនោះទេ។ នៅថ្ងៃទី ៤ ខែកញ្ញា រដ្ឋបាលលោក ត្រាំ បានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលដើម្បីបដិសេធសេចក្តីសម្រេចនេះ៕
