កីឡាះ- ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ នៃដំណាក់កាលទី១នៅសប្ដាហ៍នេះ ដើម្បីកាត់សេចក្ដីរកបេក្ខភាព ៦ក្រុមកំពូលតារាង (Top-6) សម្រាប់ការប្រកួតជុំទី ៣ ក្នុងការប្រជែងឯកលីគបាល់ទាត់កំពូលកម្ពុជា ស្របពេល វិសាខា និង អឹមអូអាយ កំពង់ដេវ៉ា ជាក្រុមត្រូវប្រជែងតំណែងនេះចុងក្រោយគេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី២២ នេះដែរ គឺមាន ៣គូ ត្រូវជួបគ្នានាថ្ងៃសៅរ៍ ក្នុងនោះក្រុម អឹមអូអាយ កំពង់ដេវ៉ា ត្រូវជួបក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ខណៈវិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមណាហ្គាវើលដ៏ នៅវេលាម៉ោង១៨៖០០នាទីល្ងាចនេះដូចគ្នា។
– ការប្រកួតនេះក្លិបបាល់ទាត់ វិសាខា និង អឹមអូអាយ កំពង់ដេវ៉ា ត្រូវប្រឹងប្រែងឲ្យខ្លាំងលើសពី ១០០ % ដើម្បីរក្សាខ្លួនឲ្យស្ថិតនៅក្នុងចំណោមក្រុមលំដាប់កំពូលទាំង ៦ (Top 6) សម្រាប់ការប្រកួតជុំទី ៣ ក្នុងការប្រជែងឯកលីគបាល់ទាត់កំពូលកម្ពុជា។ វិសាខា កំពុងឈរលេខ៦ មាន ២៩ពិន្ទុ និង អឹមអូអាយ កំពង់ដេវ៉ា កំពុងឈរលេខ៧ មាន ២៧ពិន្ទុ។
– ករណីបើវិសាខាឈ្នះ ពួកគេនឹងទទួលបានកៅអី Top-6 ស្វ័យប្រវត្តិ តែបើស្មើ ឬចាញ់ ពួកគេក៏អាចឡើងវគ្គបន្ដដែរ បើសិន អឹមអូអាយ កំពង់ដេវ៉ា ស្មើ ឬចាញ់ តែបើ អឹមអូអាយ កំពង់ដេវ៉ា ឈ្នះវិញ នោះវិសាខា នឹងត្រូវបាត់បង់ឱកាសលេង Top-6 នៅដំណាក់កាលទី២តែម្ដង។
– សូមបញ្ជាក់ថា ក្រុមស្ថិតនៅ Top 6 ដោយជោគជ័យគឺ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និង បឹងកេត។ នៅជុំទី៣ ក្រុមទាំង ៦ ត្រូវធ្វើការប្រកួតពីរជើងទៀតគឺក្នុងដី និងក្រៅដី សរុបចំនួន ១០ ប្រកួតម្នាក់ទៀតទើបចប់លីគកំពូលកម្ពុជារដូវកាល ២០២៥-២៦៕
