ត្រាំ ព្រមានធ្ងន់ៗថា បើ ១០ថ្ងៃទៀតមិនសម្រេចបានកិច្ចព្រមព្រៀង នឹងកម្ទេចអ៊ីរ៉ង់ហើយ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ពិភពលោកនឹងដឹងក្នុងរយៈពេល ១០ ថ្ងៃខាងមុខថាតើសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬក៏វិធានការយោធានឹងកើតឡើង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងកិច្ចប្រជុំបើកសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បាននិយាយអំពីការចរចាជាមួយសាធារណរដ្ឋអ៊ីស្លាមអំពីកម្មវិធីនុយក្លេអ៊ែរថា យើងត្រូវតែធចាប់ផ្ដើមកិច្ចព្រមព្រៀងដ៏មានអត្ថន័យណាមួយ បើមិនដូច្នោះទេ រឿងអាក្រក់នឹងកើតឡើង។

– ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិក បានបង្កើនកងកម្លាំងយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈពេលដែលវឌ្ឍនភាពក៏ត្រូវបានរាយការណ៍នៅក្នុងកិច្ចចរចារវាងអ្នកចរចាអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីសផងដែរ។

– អ្នកនយោបាយ និងសមាជិកសភាសាធារណរដ្ឋមួយចំនួន បានសម្តែងការជំទាស់ចំពោះសកម្មភាពយោធាដែលអាចកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ និងគ្មានការយល់ព្រមពីសភាអាមេរិកនោះទេ។

– កងទ័ពអាកាស និងកងនាវាផ្ទុកយន្តហោះ បានចល័តចូលទៅជិតអ៊ីរ៉ង់ បណ្ដើរៗហើយ ដែលលោក ត្រាំ អះអាងថា ជាការដាក់សម្ពាធឱ្យទីក្រុងតេហេរ៉ង់ ព្រមសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕

 

You might like