តាកែវ ៖ – ជនដៃដល់ដែលយកពូថៅកាប់ទៅលើសាច់ឈាមខ្លួនឯងស្លាប់២នាក់យ៉ាងសាហាវព្រែផ្សៃនោះត្រូវកំលាំងកងរាជអាវុហត្ថខេត្តចាប់ខ្លួនបានហើយ ខណៈ:ពេលដែលជនដៃដល់រូបនេះជិះម៉ូតូ១គ្រឿងដើម្បីរត់គេចខ្លួន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍ចាប់ខ្លួនជនដៃដល់នេះបានកើតឡើងកាលពីថ្ងៃទី១៩ \២ \ ២០២៦នេះស្ថិតក្បែក្លោងទ្វាវត្តអង្គជុំក្នុងភូមិអង្គគគីឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវបានអោយដឹងថាក្នុងករណីចាប់ខ្លួនជនសង្ស័យកាប់សម្លាប់មនុស្សស្លាប់២នាក់នេះមានការសម្របសម្រួលនីតិវិធីដោយលោកឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
– លោកឧត្ថមសេនីយ៍សេង មហា បានបន្តទៀតថាជាលទ្ធផលយើងបានចាប់ខ្លួនជនសង្ស័យ ឈ្មោះប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

*វត្ថុតាងចាប់យក៖
– ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ 1Q-៦៥៤៨
– ទូរសព្ទដៃចំនួន៣គ្រឿង
– ប្រាក់ចំនួន៥.៤០០រៀល
លោកវរសេនីយ៍ឯកកែន វណ្ណ: មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថាពេលនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
