កីឡាះ- អ្នកជិះស្គី ៨ នាក់ស្លាប់ និងម្នាក់ទៀតបន្តបាត់ខ្លួនមិនទាន់រកឃើញ បន្ទាប់ពីព្រិលធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាលពីម្សិលមិញ មានរបាយការណ៍ថា មានអ្នកជិះស្គី ១០ នាក់បានបាត់ខ្លួន និង ៦នាក់ កំពុងត្រូវការ ការជួយសង្គ្រោះនៅតំបន់ដាច់ស្រយាលមួយដែលរងការវាយប្រហារខ្លាំងពីព្រិលនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

– លោក Shannan Moon អធិការក្រុង Nevada បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ព្រិលធ្លាក់ខ្លាំងបានវាយប្រហារលើក្រុមអ្នកជិះស្គីនៅតំបន់ភ្នំ Sierra Nevada ក្នុងកម្រាស់មិនធ្លាប់មានក្នុងរយៈពេលជាង ៤ ទសវត្សរ៍។
– លោក Moon បាននិយាយថា ការស្វែងរកមនុស្សបាត់ខ្លួនម្នាក់ទៀតកំពុងបន្ត ខណៈប្រតិបត្តិការ ត្រូវពិនិត្យមើលស្ថានភាពអាកាសធាតុ។
– ទន្ទឹមនោះ អាជ្ញាធរ បាននិយាយថា សាកសពចំនួន ៨ នាក់ត្រូវបានរកឃើញ ហើយក្រុមជួយសង្គ្រោះ កំពុងធ្វើការដឹកជញ្ជូនសាកសពចេញពីតំបន់ភ្នំនោះ។
– ទោះជាយ៉ាងណា មនុស្សចំនួន ៦ នាក់ ត្រូវបានជួយសង្គ្រោះរួចផុតជីវិត កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីក្រុមជួយសង្គ្រោះ ប្រើពេលជាច្រើនម៉ោង ខណៈ ២ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
– ការរអិលបាក់ដីលាយលំនឹងព្រិល បានកើតឡើងនៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ នៅតំបន់ Castle Peak ដែលបណ្ដាលឱ្យកប់ក្រុមអ្នកជិះស្គីមួយក្រុម កាលពីថ្ងៃអង្គារ៕
