ប្រធានាធិបតីស៊ីរី ត្រូវគេប៉ុនប៉ងធ្វើឃាត ៥ ដងហើយ តែមិនសម្រេច

អន្តរជាតិះ- ប្រមុខអង្គការសហប្រជាជាតិ បាននិយាយ នៅក្នុងរបាយការណ៍ស្តីពីការគំរាមកំហែងដែលបង្កឡើងដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម កាលពីថ្ងៃពុធថា លោកប្រធានាធិបតីស៊ីរី រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេស គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតចំនួន ៥ លើក ប៉ុន្តែត្រូវបានរារាំង កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Antonio Guterres ប្រមុខ UN បានលើកឡើងថា លោកប្រធានាធិបតី Ahmad al-Sharaa ត្រូវបានឃាតករកំណត់គោលដៅនៅភាគខាងជើងទីក្រុង Aleppo ម្ដង និងភាគខាងត្បូងទីក្រុង Daraa ម្ដងទៀត ដោយក្រុមមួយឈ្មោះថា Saraya Ansar al-Sunnah ។

– ទោះជាយ៉ាងណា របាយការណ៍ដែលចេញដោយអគ្គលេខាធិការ លោក António Guterres និងរៀបចំដោយការិយាល័យប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ មិនបានផ្តល់កាលបរិច្ឆេទ ឬព័ត៌មានលម្អិតអំពីការប៉ុនប៉ងប្រឆាំងនឹងលោក al-Sharaa ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរី លោក Anas Hasan Khattab និងរដ្ឋមន្ត្រីការបរទេសលោក Asaad al-Shibani នោះទេ។

– របាយការណ៍នេះ បានបន្ថែមថា ការប៉ុនប៉ងធ្វើឃាតនេះគឺជាភស្តុតាងបន្ថែមទៀតដែលបង្ហាញថា ក្រុមសកម្មប្រយុទ្ធនៅតែមានបំណងបំផ្លាញរដ្ឋាភិបាលស៊ីរីថ្មី និងកំពុងប៉ុនប៉ងស្វែងរកចន្លោះប្រហោងសន្តិសុខ និងភាពមិនប្រាកដប្រជានៅក្នុងប្រទេសស៊ីរី ដើម្បីបង្កអរិយភាព។

– លោក Al-Sharaa បានដឹកនាំប្រទេសស៊ីរីចាប់តាំងពីកងកម្លាំងឧទ្ទាមរបស់លោក ផ្តួលរំលំប្រធានាធិបតីស៊ីរីដ៏យូរអង្វែងលោក Bashar Assad ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដោយបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ១៤ ឆ្នាំ។

– លោក Al-Sharaa ពីមុនជាមេដឹកនាំនៃចលនា Hayar Tahrir al-Sham ដែលជាក្រុមសកម្មប្រយុទ្ធដែលធ្លាប់មានទំនាក់ទំនងជាមួយ al-Qaida ៕

 

 

You might like