អន្តរជាតិះ- ខ្មាន់កាំភ្លើងវ័យ ១៨ ឆ្នាំម្នាក់ បើកការបាញ់ប្រហារក្នុងអគារសាលារៀនមួយកន្លែងនៅភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃពុធ ដោយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង ២ នាក់ទៀតរងរបួស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការបាញ់ប្រហារនេះ បានកើតឡើងនៅសាលារៀន Phatong Prathan Keeriwat ក្នុងស្រុក Hat Yai ខេត្ត Songkhla មួយសន្ទុះមុនពេលចេញពីរៀន។
– យោងតាម អាជ្ញាធរ បានបញ្ជាក់ថា ខ្មាន់កាំភ្លើង បានដើរចូលក្នុងបរិវេណសាលា នៅម៉ោង ៤ និង ៤៥ នាទីរសៀល ដោយមានកាន់កាំភ្លើង។
– ទោះជាយ៉ាងណា ខ្មាន់កាំភ្លើង ត្រូវបានប៉ូលិសបាញ់ បណ្ដាលឱ្យរងរបួសមុនពេលចាប់ខ្លួន។
– នាយកសាលា ត្រូវបានប្រកាសថាស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ មនុស្ស ២ នាក់ ផ្សេងទៀតកំពុងតាមដានស្ថានភាពរបួស។
– យោងតាមអាជ្ញាធរខេត្ត អះអាងថា ដំបូងឡើយ ខ្មាន់កាំភ្លើង បានចាប់គ្រូបង្រៀនស្រីម្នាក់ជាចំណាប់ខ្មាំងផងដែ៕
– ក្រោយកើតហេតុ ប៉ូលិស បានឡោមព័ទ្ធបរិវេណសាលា ជម្លៀសសិស្ស និងបុគ្គលិកចេញទៅតំបន់សុវត្ថិភាព និងចាប់ខ្លួនខ្មាន់កាំភ្លើង ខណៈចំណាប់ខ្មាំងត្រូវបានដោះលែង៕
