អន្តរជាតិះ – កាលពីថ្ងៃអង្គារ យោងតាមមន្ត្រីអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកមានគម្រោងបញ្ជូនកងទ័ពប្រហែល ២០០នាក់ ទៅកាន់ប្រទេសនីហ្សេរីយ៉ា ដើម្បីបណ្តុះ បណ្តាលយោធា ស្តីពីការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធឥស្លាម ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យវាយប្រហារតាមអាកាសប្រឆាំងនឹងអ្វីដែលលោកហៅថា គោលដៅក្រុមរដ្ឋ ឥស្លាម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាលពីសប្តាហ៍មុន យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបញ្ជូនកងទ័ព ១ក្រុមតូចទៅកាន់ ប្រទេសនេះ ដោយមិនបានបញ្ជាក់ពីចំនួន ដែលនេះគឺជាការទទួលស្គាល់លើកដំបូងនៃកងកម្លាំងអាមេរិក នៅលើដី ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារតាមអាកាសនៅថ្ងៃបុណ្យណូអែល។
– លោក ត្រាំ បាននិយាយថា អាចមានសកម្មភាពយោធារបស់សហរដ្ឋអាមេរិកបន្ថែមទៀត ហើយសារព័ត៌មាន រ៉យទ័របានរាយការណ៍ថា សហរដ្ឋអាមេរិកបានធ្វើការហោះហើរឃ្លាំមើលពីលើប្រទេសនេះពីប្រទេសហ្គាណា ចាប់តាំងពីយ៉ាងហោចណាស់ចុងខែវិច្ឆិកា។

