អន្តរជាតិះ – កាលពីថ្ងៃអង្គារ មនុស្ស ១០នាក់ រួមទាំងខ្មាន់កាំភ្លើងបានស្លាប់ បន្ទាប់ពីការបាញ់ ប្រហារនៅវិទ្យាល័យ១ នៅភាគខាងលិចប្រទេសកាណាដា ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ ដ៏សាហាវបំផុតរបស់ប្រទេសក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការបញ្ចេញកំហឹង បណ្តាលឱ្យមានការបាញ់ប្រហារដ៏ធំបែបនេះ នៅក្នុងប្រទេសកាណាដា គឺជារឿងធម្មតា នៅក្នុងសហរដ្ឋអាមេរិកដែលជាប្រទេសជិតខាង យោងតាមនគរបាលបានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ ដែលបើកការបាញ់ប្រហារនេះត្រូវបានពិពណ៌នាថា ជាមនុស្សស្រី។
កងរាជតម្រួតកាណាដាបានឱ្យដឹងថា មនុស្ស ៦នាក់ ត្រូវបានគេរកឃើញថាស្លាប់នៅខាងក្នុងវិទ្យាល័យ ក្នុងទីប្រជុំជន Tumbler Ridge ក្នុងខេត្ត British Columbia មនុស្ស ២នាក់ទៀតត្រូវបានគេរកឃើញ ថាស្លាប់នៅក្នុងលំនៅដ្ឋាន១ ដែលត្រូវបានគេជឿថាជាប់ទាក់ទងនឹងហេតុការណ៍នេះ និងមនុស្សម្នាក់ទៀត បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។

