ល្ងាចនេះ នឹងរកឃើញ៥ក្រុមបន្ថែមទៀត ឡើងវគ្គ៨ក្រុមចុងក្រោយ​ពាន​សម្តេច​តេជោ ថ្នាក់ជាតិ

កីឡាះ- ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងប្រកួតបញ្ចប់វគ្គ ១/៨ ផ្តាច់ព្រ័ត្រ (ជើងទី២)នៅល្ងាចនេះដោយមាន៥គូប្រកួតម៉ោង៦ល្ងាចដូចគ្នា​មានដូចខាងក្រោមនេះ៖

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

-ព្រះខ័នរាជស្វាយរៀង ប៉ះបាត់ដំបង យូណៃធីត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ​(ជើងទី១ បាត់ដំបង យូណៃធីត ២-៥ព្រះខ័នរាជស្វាយរៀង)។

-អង្គរថាយហ្គឺរ ប៉ះ គិរីវង់សុខសែនជ័យ (ជើងទី១ គិរីវង់សុខសែនជ័យ (២-០)អង្គរថាយហ្គឺរ)។

-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី (ជើងទី១ អឹម អូ អាយ កំពង់ដេវ៉ា ២-៣​ អាយ អេស អាយ ដង្កោសែនជ័យ)។

-កងយោធពលខេមរភូមិន្ទ ប៉ះមន្ទីរ អយក ខេត្តកំពង់ចាម (ជើងទី១ មន្ទីរ អយក ខេត្តកំពង់ចាម ០-៤​ កងយោធពលខេមរភូមិន្ទ )។

-ណាហ្គាវើលដ៍ ប៉ះឡាយហ្វ ខេត្តព្រះសីហនុ(ជើងទី១ ឡាយហ្វ ខេត្តព្រះសីហនុ ​១-០​ ណាហ្គាវើលដ៍)។ ដូច្នេះល្ងាចនេះនឹងរកឃើញ៥ក្រុមបន្ថែមទៀត ឡើងវគ្គ៨ក្រុមចុងក្រោយពានសម្តេច​តេជោ ថ្នាក់ជាតិ។

– ដោយឡែកក្រុម៣ទៀត បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយរួចហើយរួមមាន៖ ភ្នំពេញក្រោន បឹងកេត និងវិសាខា៕

 

 

You might like