អន្តរជាតិះ – នៅថ្ងៃអង្គារ មេដឹកនាំអូស្ត្រាលីបានជំរុញឱ្យមានភាពស្ងប់ស្ងាត់ និងអំពាវនាវ ឱ្យមានការតវ៉ារក្សាសន្តិភាព បន្ទាប់ពីការប៉ះទង្គិចគ្នារវាងនគរបាល និងក្រុមបាតុករ បានផ្ទុះឡើងនៅទីក្រុង ស៊ីដនី ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog មកកាន់ប្រទេស អូស្ត្រាលី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នគរបាលបាននិយាយថា មនុស្ស ២៧នាក់ ត្រូវបានចាប់ខ្លួន ដោយក្នុងនោះ ១០ នាក់ ត្រូវបានចោទប្រកាន់ពី បទវាយប្រហារមន្ត្រី បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅល្ងាចថ្ងៃចន្ទ នៅពេលដែលនគរបាល ចូលទៅបំបែក ក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នានៅជិតសាលាក្រុងស៊ីដនី។
ក្រុមបាតុកររួមទាំងសមាជិកសភាប្រឆាំងម្នាក់បាននិយាយនៅថ្ងៃអង្គារថា ពួកគេត្រូវបានមន្ត្រីវាយប្រហារ។
– នាយករដ្ឋមន្ត្រីលោក Anthony Albanese បាននិយាយថា លោកមានការ “សោកស្តាយ និងភ្ញាក់ផ្អើល” ដោយអំពើហិង្សា និងបានជំរុញឱ្យក្រុមបាតុករបញ្ចេញមតិរបស់ពួកគេដោយសន្តិវិធី។
