ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៨នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ២២នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ២០នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់(ស្រី ១នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកុម្ភៈ រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៥៥,៨០ក្រាម។
-មេតំហ្វេតាមីន(Wy)= ១,០ក្រាម។
– លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៦អង្គភាព
១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥៧ក្រាម។
២ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,៧៣ក្រាម។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១២,៣៦ក្រាម។
៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥១ក្រាម។
៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,២៥ក្រាម។
៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៦,៤៩ក្រាម។
PM : ៣អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១៦នាក់ ស្រី ២នាក់ ចាប់យកIce ២០,៧៤ក្រាម និងWy ១,០ក្រាម។
២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។
៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១៥ក្រាម។

