អន្តរជាតិះ- អភិបាលរដ្ឋលោក Salomon Jara បាននិយាយ កាលពីថ្ងៃអង្គារថា មានការផ្ទុះបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋ Petroleos Mexicanos ក្នុងរដ្ឋ Oaxaca ភាគខាងត្បូងប្រទេសម៉ិកស៊ិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម លោក Jara បានឱ្យដឹងថា ហេតុការណ៍នេះ សម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស ៦ នាក់ផ្សេងទៀត។
– អ្នករងរបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយបន្ថែមថា ការផ្ទុះនេះកើតឡើងនៅក្នុងតំបន់ Loma Larga ទីក្រុង El Barrio de la Soledad។
– លោក Jara បានបន្ថែមថា ក្រុមសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយ និងកំពុងចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យ និងទប់ស្កាត់អណ្ដាតភ្លើងនៅក្នុងតំបន់នោះ៕

