ប៉ូលិស ៣នាក់ស្លាប់ ក្នុងការបាញ់ប្រហារដោយក្រុមចោរប្លន់នៅខេត្ត Sindh ប្រទេសប៉ាគីស្ថាន

អន្តរជាតិះ- ក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុម បានបើកការបាញ់ប្រហារលើរថយន្តប៉ូលិសមួយគ្រឿង នៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជាលទ្ធផលនៃការបាញ់ប្រហារនេះ បានសម្លាប់ប៉ូលិស ៣ នាក់ និងរងរបួសម្នាក់។

– ហេតុការណ៍នេះ បានកើតឡើងនៅក្នុងស្រុក Dadu នៃខេត្ត Sindh នៅពេលដែលប៉ូលិស ចុះអន្តរាគមន៍ ក្រោយទទួលបានរបាយការណ៍ថាមានការប៉ុនប៉ងប្លន់។

– យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ បានឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើង បានរត់គេចខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីការបាញ់ប្រហារនេះ។

– ប៉ូលិស បានចាប់ផ្តើមប្រតិបត្តិការស្វែងរកនៅក្នុងតំបន់នោះ ខណៈដែលមន្ត្រីរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ មិនទាន់ដឹងធ្ងន់ ឬស្រាលនោះទេ៕

 

You might like