អន្តរជាតិះ – សហរដ្ឋអាមេរិក បានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងនៅមហាសមុទ្រឥណ្ឌា ដែលចោទប្រកាន់ថាកំពុងប្រតិបត្តិការរំលោភលើទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមមន្ទីរបញ្ចកោណ។
– យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា យោធាអាមេរិក បានចាត់វិធានការហាមឃាត់តាមសមុទ្រ ដោយឡើងលើនាវា Aquila II នៅក្នុងតំបន់ទទួលខុសត្រូវរបស់ INDOPACOM (បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក គឺជាបញ្ជាការដ្ឋានប្រយុទ្ធបង្រួបបង្រួមរបស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក) ។
– សេចក្តីថ្លែងការណ៍នេះ អះអាងថា នាវាដឹកប្រេងនេះកំពុងប្រតិបត្តិការរំលោភលើបទបញត្តិរបស់លោក ដូណាល់ ត្រាំ។
– មន្ទីរបញ្ចកោណ បានបញ្ជាក់ថា យោធាអាមេរិក កំពុងតាមដាន និងតាមប្រមាញ់នាវាដឹកប្រេងធ្វើដំណើរតាមផ្លូវពីតំបន់ការ៉ាប៊ីនទៅកាន់មហាសមុទ្រឥណ្ឌា៕
